តាមសំណេរដដែលបានរៀបរាប់ថា «នាងខ្ញុំ សុំលើកម្រាមដៃដប់ សូមអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋន្រ្ដីថ្មីនៃកម្ពុជា និងថ្លែងអំណរអរគុណ ដល់ឯកឧត្ដមបណ្ឌិត បងប្រុស ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព»។
បើតាមសំណេរដដែល បានបញ្ជាក់ថា «ថ្ងៃនេះ នាងខ្ញុំបានទទួលប្លង់ដីថ្មី លើដីចាស់នាងខ្ញុំវិញហើយ ។ នាងខ្ញុំពិតជារំភើប និង សប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមមិនបាន ។ យុត្តិធម៍មានហើយ…….យុត្តិធម៍ពិតជាមានសំរាប់ប្រជាពលរដ្ឋទន់ខ្សោយដូចនាងខ្ញុំ ។ រស់នៅក្រោមម្លប់សន្ដិភាព ទុក្ខប្រជារាស្រ្ដ ក៏ដូចជាទុក្ខថ្នាក់ដឹកនាំ...»។
បើតាមការរៀបរាប់នៅលើបណ្ដាញសង្គមពីស្រ្តីដដែល «កន្លងមក នាងខ្ញុំធ្លាប់យំ ឈឺចាប់រីងរៃរាប់ខែ..រហូតដល់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតគ្នា បំពានយកទៅលក់បន្ដ ក្រោយពីម្ដាយនាងខ្ញុំបានស្លាប់ ។ រឿងដីធ្លីមួយនេះ បើសិន មិនបានឯកឧត្ដមបណ្ឌិត ប៉ាន់ខែន ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មកជួយដោះស្រាយ ក្រៅប្រពន្ធ័ច្បាប់ តាមនយោបាយឈ្នះឈ្នះ ទេ! មិនដឹងជានាងខ្ញុំ យំ ឈឺចាប់ រីងរៃដល់ពេលណា...??? ហើយក៏មិនដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលឈឺចាប់ដូច..រូបនាងខ្ញុំ »។
បើតាមខ្លឹមសារបន្ថែម ជាចុងក្រោយនេះ...នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចម្ងាយ សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជា សូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំបរិបូណ៍ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា ។ ជ័យយោ..អរគុណ សន្ដិភាព ៕