ស្រ្តីវ័យជាង៦០ឆ្នាំម្នាក់ ដែលរងគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត ហើយជីវភាពខ្វះខាត ត្រូវនាយករដ្ឋមន្រ្តីជួយសង្រ្គោះ
ថ្ងៃទី ៖ 13-09-2023, ដោយ admin , 102 Views
ភ្នំពេញ : ស្រ្តីឈ្មោះ ណន ធីតា អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មានអាការនឿយហត់អស់កម្លាំងជាខ្លាំង និងឈឺចុកចាប់ពិបាកធ្វើចលនា បណ្តាលមកពីការទទួលរងគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត អំឡុងពេល ១ខែ កន្លងទៅ និងជីវភាពខ្វះខាតផងនោះ ត្រូវបាននាយករដ្ឋមន្រ្តី និងភរិយា ជួយសន្តោសប្រោសប្រណី ដោយចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនស្រ្តីរូបនេះ មកកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។
បច្ចុប្បន្ន អ៊ំស្រី មានអាការធូរស្រាល និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ព្រមទាំងបន្តតាមដានឆ្អឹងដែលបាក់ជាប្រចាំ។ ការទំនុកបម្រុងក្នុងការព្យាបាលនេះ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ មូលនិធិសមធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ របស់រដ្ឋាភិបាល និងថ្លៃអាហារប្រចាំថ្ងៃ ត្រូវបានជួយផ្គត់ផ្គង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាភរិយា ៕
|