ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឱកាសការងារជាង៤០០កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ
ថ្ងៃទី ៖ 12-09-2023, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : ឱកាសការងារសរុប ចំនួន ៤៤១ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ សម្រាប់អ្នកស្វែងរកការងារដែលមិនទាន់បានរៀបចំ CV ហើយត្រូវការជំនួយក្នុងការរៀបចំឲ្យមានភាពត្រឹមត្រូវ និងទាក់ទាញ សូមទាក់ទងមកមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន AEON CAMBODIA លើកឡើងថា កន្លងមកខាងក្រុមហ៊ុនបានសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនលើកច្រើនសារណាស់មកហើយ។

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ AEON មានបុគ្គលិកជាច្រើនដែលកំពុងបម្រើការងារនៅតាមផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសចេញពីការសហការជាមួយនឹង NEA នាពេលកន្លងមក។

លោកបញ្ជាក់បន្តថា NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល។

លោកបញ្ជាក់ទៀតថា ចំពោះការចូលរួមជាមួយ NEA នាថ្ងៃខាងមុខនេះ ក៏នឹងរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយ គុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឲ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់ជាមួយនឹងតំណាងនិយោជកផងដែរ។

លោក ឆៃយ៉ា ក៏បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានស្អាត និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ ដែលចូលរួមជ្រើសរើសបុគ្គលិកតាមរយៈវេទិការងារលើកនេះ រួមមាន៖ ក្រុមហ៊ុន ANGKOR DATA COMMUNICATION GROUP CO.,LTD (A D C)/Mekong Net , Jaccs Microfinace (Cambodia)Plc , AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប, ក្រុមហ៊ុនAeon cambodia , ក្រុមហ៊ុន  COGETEL Ltd. (ONLINE) និង ក្រុមហ៊ុនGATHER GROUNDS៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com