ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តំណាងភាគីកម្មករនិយោជិត និងនិយោជក បន្តរក្សាតួលេខដ៏ដែលការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : តំណាងភាគីកម្មករនិយោជិត និងនិយោជក បន្តរក្សាតួលេខដ៏ដែលការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤ ដោយតំណាងភាគីកម្មករនិយោជិត ក្នុងតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក ក្នុងតួលេខចំនួន ២០១ ដុល្លារអាម៉េរិក។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៥លើក ដែលរួមមាន កិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគី ចំនួន ៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៦លើក។ ក្នុងនោះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុង ភាគីនីមួយៗចំនួន ៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។

លោក បន្ដថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញមកទៅ លើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូន តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

លោក បានបញ្ជាក់ថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក បានបន្តរក្សាតូលេខចំនួន ២០១ ដុល្លារអាម៉េរិក។ ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com