ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប៊ិន ត្រឈៃ ស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ដ និងលើកកម្ពស់សមត្ថភាពយុជនកម្ពុជា
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 112 Views
                     
ភ្នំពេញ : លោក ប៊ិន ត្រឈៃ ស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ដ និងលើកកម្ពស់សមត្ថភាពយុជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Will Parks តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ បន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ និងវាយតម្លៃ(M&E) ឧបត្ថម្ភ គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈTablet បន្ថែម ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។

លោក រដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងអង្គការ UNICEFកន្លងមក ដែលUNICEF បានឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការងារពាក់ព័ន្ធអាហារូបត្ថម្ភ(បញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល) ការគណនានិងវិភាគពីភាពក្រីក្រកុមារនៅកម្ពុជា និងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ UNICEF បានជួយគាំទ្រដល់ដំណើរការនៃការរៀបចំនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាមួយនឹងការគាំទ្រដល់ដំណើរការចុះបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធរហូតដល់ថ្នាក់ក្រុង ស្រុក រាជធានី ខេត្តផងដែរ។

មានប្រសាសន៍ក្នុងជំនួប លោកបណ្ឌិត Will Parks បានសម្តែងនូវការអបអរសាទរចំពោះ លោក រដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជារដ្ឋមន្ត្រីក្រសួងផែនការ។

លោកបណ្ឌិតបន្តថា ក្នុងនាមជាតំណាងឱ្យអង្គការ UNICEF លោកសន្យានឹងបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងUNICEF ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត បានស្នើលោក រដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការUNICEF ដែលនឹងប្រព្រឹត្តទៅនាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដោយផ្តោតសំខាន់លើការរៀបចំផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២៤-២០២៨)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com