ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធ្វើមិនចេះចប់ ដដែល ! សណ្ដាប់ធ្នាប់នៅតែជាបញ្ហា អាជា្ញធរចុះព្រមាន
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 99 Views
                     
ភ្នំពេញ : កម្លាំងចម្រុះខណ្ឌលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០ ដែលកន្លងមកអាជីវករលក់ដូរបន្លែផ្លែឈើបានតាំងលក់លើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍និងទុកដាក់សំរាមមិនបាន ត្រឹមត្រូហូរចូលមាត់លូរ បង្ករមានការកក់ស្ទះនិងជនលេចពេលមានភ្លៀងម្ដងៗ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចង្អុលបង្ហាញ ដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឲ្យលោក អភិបាលរងទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះ បាញ់ទឹកលាងសម្អាតនិងចងខ្សែ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរបន្លែផ្លែឈើបន្តលក់នៅលើផ្លូវ ២៣០ នេះបន្តទៀតឡើយ។

លោក ស៉ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃអភិបាលខណ្ឌទួលគោក បានឲ្យដឹងថា កន្លងមកអាជីវករលក់ដូរទៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះបានតាំងលក់លើទ្រូងផ្លូវបង្ករឲ្យមានការកកស្ទះ ចរាចរណ៍និងជាពិសេសនោះ អ្នកលក់បន្លែផ្លែឈើ មិនបានវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវបណ្ដាលឲ្យហូរ សំរាមទាំងនោះចូលមាត់លូរ កកស្ទះប្រព័ន្ធទឹកហូរចូលលូនិងមានការជនលេចពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗនៅចំណុចផ្លូវ ២៣០ កែងនឹងមហាវិថីម៉ៅសេទុងនេះ។

លោកអភិបាលរង បានបន្ថែមថាការលក់ដូរតាមបណ្ដោយផ្លូវលេខ ២៣០ នេះពេលថ្ងៃគឺដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ។ដោយឡែកពេលយប់គឺអនុញ្ញាតឲ្យលក់ជាបណ្ដោះអាសន្នក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថានអនាម័យត្រូវតែស្អាត។

ជាចុងក្រោយ លោកអភិបាលរង បានសង្កត់ធ្ងន់ថាក្រោយមានការបាញ់ទឹកលាងសម្អាតនិងចងខ្សែមិនអនុញ្ញាតឲ្យអាជីវករលក់បន្លែផ្លែឈើនោះ អាជ្ញាធរនិងបានដាក់កម្លាំងសណ្ដាប់ធ្នាប់ប្រចាំការក្នុងករណីអាជីវករនៅតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធ នៅតែរំលោភបំពានតាំងលក់ឬកាត់ខ្សែ អាជ្ញាធរវិធានអនុវត្តរដ្ឋបាល និងចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com