ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពិតជាមិនធម្មតា អាវុធហត្ថក្នុងខេត្តបន្ទាយមានជ័យ​ !
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 88 Views
                     
បន្ទាយមានជ័យ : លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២៣ បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,១៣ក្រាម,​ ម៉ូតូចំនួន ០២គ្រឿង,​ ទូរស័ព្ទ ចំនួន ០៣គ្រឿង ចំណុចមុខរោងកុនចាស់ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី​ បានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់​ ១-ឈ្មោះ ឆោម សុធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្ននៅភូមិអូតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ សំរ៉ង់ ចាន់រិទ្ធ ហៅខ្មូត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី បច្ចុប្បន្ននៅភូមិអន្លង់មានទ្រព្យ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ ៣-ឈ្មោះ សុខា លីម៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា  បន្តថា​ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានចុះល្បាតតាមមូលដ្ឋាន​ លុះដល់ចំណុចខាងលេី​ ក៏បានប្រទះឃេីញជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ០១គ្រឿង គួរឱ្យសង្ស័យ​ កម្លាំងក៏បានសួរនាំ​ស្រាប់តែពេលនោះ​ ឈ្មោះ ឆោម សុធារ៉ា ដែលជាអ្នកបើកម៉ូតូ បានឃើញកម្លាំងក៏មានការភិតភ័យ ក៏បានបោះគ្រឿងញៀន ចោលទៅលើផ្លូវក្បែរម៉ូតូ ។ ដោយឃើញបែបនេះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីស្តាប់ចម្លើយសារភាពបឋម និងដោយមានការសហការពីជនសង្ស័យ​ កម្លាំមូលដ្ឋានកងរាអវុធហត្ថស្រុក​ ក៏បានបេីកប្រតិបត្តិការ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។     

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃចន្ទ  ទី១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com