លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹកនេះព្រឹត្តិការណ៍កីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានស្វាគមន៍ប្រតិភូដែលជាតំណាងដល់ប្រតិភូទាំងអស់ តាមរយៈពិធីបង្ហូតទង់ និងគោរពភ្លេងជាតិទាំង១១ ប្រទេស ដែលជាប្រពៃណីនៃការប្រកួត មុនពេលពិធីបើកមកដល់។ សូមរីករាយជាមួយពេលវេលារបស់លោកអ្នកនៅកម្ពុជា និងរីករាយជាមួយសក្តានុពលនៃធនធានជាច្រើនដែលយើងមាន ៕