ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីការពារជាតិចិន បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក
ថ្ងៃទី ៖ 01-06-2023, ដោយ​​ admin , 122 Views
                     
ចិន : សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដោយបដិសេធចូលរួមកិច្ចប្រជុំរវាងប្រមុខ ការពារជាតិអាមេរិក និងចិន គឺជារឿងគួរឱ្យស្ដាយ ខណៈបានរិះគន់នូវអ្វីដែលលោកផ្ទាល់ហៅថាជាទង្វើបង្កហេតុរបស់ចិនកាលពីពេលថ្មីៗនេះ។

ទីក្រុងវ៉ាស៊ីនតោន បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ចូលរួមក្នុងកិច្ចប្រជុំជាមួយលោក អូស្ទីន នាឱកាសដែលប្រមុខ ការពារជាតិនៃប្រទេសទាំង២ ចូលរួមវេទិកាសន្តិសុខមួយរៀបចំឡើងក្នុងប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ ខាងទីក្រុងប៉េកាំង បានសម្រេចចិត្ត បដិសេធជំនួបនេះ។

ថ្លែងចេញពីទីក្រុងតូក្យ ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅថ្ងៃព្រហស្បតិ៍ លោក អូស្ទីន បានចាត់ទុកការសម្រេចចិត្តរបស់ទីក្រុង ប៉េកាំងថាជារឿងគួរឱ្យស្ដាយ។ «អ្នកទាំងអស់គ្នា បានដឹងស្រាប់ហើយថាខ្ញុំធ្លាប់បាននិយាយជាច្រើនដងពីសារៈសំខាន់នៃការជជែកគ្នាទៅវិញទៅមករវាងប្រទេសធំៗ ដើម្បីអាចគ្រប់គ្រង ជម្លោះ និងបង្ការកុំឱ្យភាពតានតឹងរាលដាលចេញពីការគ្រប់គ្រងទាំងដែលមិនចាំបាច់»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។

លោក អូស្ទីន ក៏បានលើកឡើងផងដែរពីសកម្មភាពយន្ដហោះចម្បាំងចិន ហោះស្ទាក់ចាប់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង នៅតំបន់សមុទ្រចិនខាងត្បូង កាលពីពេលថ្មីៗនេះ ដោយមើលឃើញថានេះជារឿងមួយគួរឱ្យព្រួយបារម្ភ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com