ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ៖ អ្នកដែលផ្ដល់ព័ត៌មានឱ្យមេដឹកនាំបក្សប្រឆាំង គឺជាល្បិចចារកម្មអត់ស្រម៉ោល
ថ្ងៃទី ៖ 01-06-2023, ដោយ​​ admin , 106 Views
                     
ភ្នំពេញ : «ល្បិចចារកម្មអត់ស្រម៉ោល»គឺជាពាក្យថ្មីមួយទៀតហើយ ដែលនាយករដ្ឋមន្រ្តីកម្ពុជាទើបតែលើកឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះក្នុងរឿងនយោបាយជាមួយអ្នកប្រឆាំងរដ្ឋាភិបាល ។

បង្ហោះសំណេរនៅបណ្ដាញសង្គមសង្គមនាព្រឹកថ្ងៃទី១ មិថុនា នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសលមែនទេ? អស់លោកនិងលោកស្រីមានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រម៉ោលរបស់ ហ៊ុន សែននោះឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែល អះអាងថា មានមនុស្សនៅក្បែរហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះគឺហ៊ុន សែនតែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត» ។

សម្ដេចតេជោ បន្ថែមថា ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយ អស់លោកដែលមនុស្សខ្លះជេហ៊ុន សែន ឮជាងគេផង។ចំណែកអស់លោកយក ព័ត៌មានពីខ្ញុំគឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែ ប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេក បានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥត ស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។ «នៅមានរឿងមួយដែលមេដឹកនាំម្នាក់ យល់ព្រមជាមួយកុសលឲ្យធ្វើឃាដ ហ៊ុន សែនដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com