២ថ្ងៃទៀត កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 01-06-2023, ដោយ admin , 156 Views
ភ្នំពេញ : នៅបាំង២ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១ មិថុនានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
កីឡាប៉ារ៉ាវាយសី គឺជាប្រភេទកីឡាវាយសីសម្រាប់អត្តពលិកដែលមានពិការភាពរាងកាយ។ អត្តពលិកត្រូវបានបែងចែកទៅតាមចំណាត់ថ្នាក់នៃពិការភាពផ្សេងៗគ្នាដូចជាអត្តពលិកដែលជិះរទេះរុញ (ចែកជា២ថ្នាក់) អត្តពលិកដែលមានពិការភាពដៃ ឬជើង (ចែកជា៣ថ្នាក់) និងអត្តពលិកដែលមានជំងឺក្រិន។ ដូចគ្នានឹងកីឡាវាយសីដែរ កីឡាប៉ារ៉ាវាយសី ត្រូវលេងនៅលើទីលានរាងចតុកោណ ដែលបំបែកដោយសំណាញ់មួយ៕
|