«ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ត្រូវWHO ផ្ដល់ជូនក្រសួងអប់រំកម្ពុជា
ថ្ងៃទី ៖ 30-05-2023, ដោយ admin , 79 Views
ភ្នំពេញ : ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃចន្ទ បានចុះផ្សាយថា អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។
ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់៕
|