៤ថ្ងៃទៀត កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 30-05-2023, ដោយ admin , 215 Views
ភ្នំពេញ : នៅបាំង៤ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣០ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាបាល់បោះជិះរទេះ! បាល់បោះជិះរទេះ ជាកីឡាបាល់បោះដែលលេងដោយអត្តពលិកមានពិការភាព និងជិះរទេះរុញ ២ក្រុម ដែលក្រុមនីមួយៗត្រូវរកពិន្ទុ ដោយបោះបាល់ចូលទៅក្នុងកន្ត្រករបស់ក្រុមប្រកួត។ ក្រុមនីមួយៗមានអត្តពលិក ៥ នាក់ និងអត្តពលិកបម្រុង ៧ នាក់។ ការប្រកួតមានចំនួន ៤ជុំ ដែលមួយជុំមាន ១០នាទី។ ប្រសិនបើពិន្ទុស្មើគ្នានៅចុងបញ្ចប់នៃជុំទី4 ការប្រកួតនឹងត្រូវបន្តដោយបន្ថែមរយៈពេល 5 នាទី ឬច្រើនជាងនេះ ដើម្បីរកក្រុមឈ្នះ ៕
|