ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជប៉ុន ហ្វីលីពីន និងអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង នៅតំបន់សមុទ្រចិនខាងត្បូង
ថ្ងៃទី ៖ 29-05-2023, ដោយ​​ admin , 99 Views
                     
បរទេស : សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធផ្លូវសមុទ្រត្រីភាគី នៅតំបន់សមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ខណៈវាគឺជាការហ្វឹកហាត់រួមគ្នាលើកដំបូង រវាងឆ្មាំសមុទ្រនៃប្រទេសទាំងបី ចំពេលដែលពួកគេសុទ្ធតែមានក្តីបារម្ភកើនឡើង អំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក អាម៉ាន់ បាលីឡូ (Armand Balilo) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកក្បែរខេត្តបាតាន់ (Bataan) នៃប្រទេសហ្វីលីពីន។ នាវាហ្វីលីពីន៤គ្រឿង ព្រមទាំងនាវា១គ្រឿងៗ មកពីសហរដ្ឋអាមេរិកនិងជប៉ុន នឹងចូលរួមក្នុងសមយុទ្ធនេះ។

បើតាមលោក បាលីឡូ ប្រទេសអូស្រ្តាលីក៏នឹងមកចូលរួម ក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។ ជប៉ុននិងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតទៅកាន់ហ្វីលីពីន អំពីការធ្វើសមយុទ្ធផ្លូវសមុទ្ររួមគ្នានេះ កាលពីខែកុម្ភៈ ពោលគឺក្នុងខែតែមួយ នៅពេលដែលទីក្រុងម៉ានីលបានចោទប្រកាន់ចិនថា បានធ្វើសកម្មភាពបង្កហេតុនៅតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង។

ជប៉ុន អូស្រ្តាលី និងអាមេរិក ជារឿយៗបានចេញមុខរិះគន់សកម្មភាពចិន នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ហើយបានព្យាយាមបង្កើនការទាក់ទងគ្នា ឱ្យកាន់តែជិតស្និទ្ធជាមួយហ្វីលីពីន ចាប់តាំងតែពីលោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានក្លាយជាប្រធានាធិបតី កាលពីឆ្នាំមុន បន្តពីអតីតមេដឹកនាំលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមានទំនោរទ្រេតទៅរកចិន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com