AKP មិនបានបញ្ជាក់ពីមូលហេតុដែលមេដឹកនាំកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នោះទេ ប៉ុន្តែគេចាំបានថា កន្លងមកនាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់ទូរសព្ទសន្ទនាតាមជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ម្ដងរួចទៅហើយ ខណៈប្រទេសអ៊ុយក្រែន និងរុស្ស៊ី កំពុងដំឡើងសាច់ដុំដាក់គ្នាយ៉ាងតឹងតែង ។ នាយករដ្ឋមន្រ្តីកម្ពុជា តែងតែចង់ឱ្យអ៊ុយក្រែន និងរុស្ស៊ី ត្រូវរ៉ូវគ្នាវិញពោលឱ្យទទួលសុខសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ហែលឆ្លងកាត់សង្រ្គាមច្រើនលើកច្រើនសារមកហើយ ៕