៥ថ្ងៃទៀត កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 29-05-2023, ដោយ admin , 112 Views
ភ្នំពេញ : នៅបាំង៥ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៩ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាបាល់ទះអង្គុយ! បាល់ទះអង្គុយ គឺជាទម្រង់មួយនៃកីឡបាល់ទះសម្រាប់អត្តពលិកដែលមានពិការភាព។ ផ្ទុយពីបាល់ទះឈរ អត្តពលិកបាល់ទះអង្គុយ ត្រូវអង្គុយលើឥដ្ឋដើម្បីទះបាល់។ បាល់ទះអង្គុយគឺលេងនៅលើទីលានតូច និងមានសំណាញ់ទាប។ ដើម្បីរកពិន្ទុ អត្តពលិកត្រូវវាយបាល់ឱ្យធ្លាក់លើទីលានរបស់ក្រុមមួយទៀត។ អត្តពលិកត្រូវបានរៀបចំឱ្យប្រកួតទៅតាមថ្នាក់នៃពិការភាព ដែលគេបំបែកជា២ថ្នាក់គឺ ពិការភាពកម្រិតស្រាល និងពិការភាពកម្រិតធ្ងន់៕
|