៦ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 28-05-2023, ដោយ admin , 129 Views
ភ្នំពេញ : នៅបាំង៦ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៨ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាប៉ារ៉ាវាយកូនឃ្លីលើតុ! ប៉ារ៉ាវាយកូនឃ្លីលើតុ គឺជាកីឡាវាយកូនឃ្លីលើតុដែលលេងដោយអត្តពលិកមានពិការភាព។ កីឡានេះគឺបើកសម្រាប់អត្តពលិកដែលមានពិការអវយវៈខាងលើ និងខាងក្រោម ពិការខួរក្បាល ពិការដៃ ឬជើង និងពិការភាពរាងកាយផ្សេងទៀត។ ប៉ារ៉ាវាយកូនឃ្លីលើតុ អនុវត្តតាមច្បាប់របស់កីឡាវាយកូនឃ្លីលើតុធម្មតា ដោយមានការកែប្រែបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងការប្រកួត អត្តពលិកត្រូវយកឈ្នះ ៣ជុំ ដែលមួយជុំត្រូវយកឱ្យបាន ១១ពិន្ទុ ហើយត្រូវលើសគូប្រកួត២ពិន្ទុ៕
|