ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ផែង វណ្ណៈ «បង្កើត​ភស្តុតាង​ក្លែងក្លាយ​ និង​ផ្ដល់​សក្ខីភាព​ក្លែងក្លាយ​ សុទ្ធតែ​ជា​បទល្មើស​មានចែងក្នុង​ក្រមព្រហ្មទណ្ឌ​ !»
ថ្ងៃទី ៖ 27-05-2023, ដោយ​​ admin , 84 Views
                     
ភ្នំពេញ : ម្ចាស់រថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-0265 ដែលប៉ូលិសចាត់ទុកថា បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈ ពេលនេះត្រូវបានហៅយកដុសក្អែលហើយ ក្រោយផ្ទុះការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបេីកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០នាទីរសៀល និងម៉ោង ២១:០០នាទីយប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ ពេលនេះត្រូវបានកោះហៅយកមកសាកសួរនិងបំភ្លឺ។

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បានផ្សាយថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមទាក់ទងទៅនឹងករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-0265 បើកបរបង្កបាតុភាពតាមដងផ្លូវសាធារណៈភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការកោះហៅអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្ត ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺករណីខាងលើ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងទៅតាម Facebook Nuon Duong Lakhena បានសរសេរផុសលើបណ្ដាញសង្គមហ្វេសប៊ុកថា "ល្ងាចមិញ វេលាម៉ោង៦:១៥នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំបានចេញពីកន្លែងធ្វើការ បើកបររថយន្តលើដងផ្លូវ ២៧១ ពីត្បូង ទៅជើង មកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុដូច វីឌីអូ នេះកើតឡើង។ ដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចចរាចរណ៍ មេត្តាហៅគាត់មកអប់រំផង ព្រោះជាផ្លូវសាធារណ។ ស្លាកលេខរថយន្តៈ 2BG-0265" ។

ក្រោយពីធ្វេីការសាកសួររួច អ្នកបើកបរល្មើសខាងលើបានសារភាពទទួលកំហុស​ ថាដោយសារមានការខឹងទេីបខ្លួនបេីកបរដូច្នេះ ។ ដោយមានការសារភាពកំហុស និងធានាពីឳពុក សមត្ថកិច្ចបានធ្វេីការណែនាំអប់រំ​ ធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វេីដំណេីរតាមដងផ្លូវ ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលធ្វេីឲ្យរងរបួស ពិការ បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិផងដែរ ។

យោងតាមគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ កាលពីថ្ងៃសុក្រ បានផ្សាយថា ដោះសារបែបណា​ក៏ដោះសារទៅ​ តែខ្ញុំ​អត់​បំភ្លឺ​តាមការដោះសារនេះទេ​ សុខចិត្ត​ទុកអោយ​អ្នក​ប្ដឹង​ខ្ញុំ​ ព្រោះមុននឹងខ្ញុំផ្សាយ​ខ្ញុំ​ស្រាវជ្រាវច្បាស់លាស់ណាស់​ មាន​ទាំង​ភស្តុតាង​ មានទាំងសាក្សី​ បញ្ជាក់​ថា​កូនលោក​ ទួន​ សុធា​ ជាអ្នក​បេីកបរ​ ។ ការ​បង្កើត​ តួអង្គ​សិប្បនិម្មិត​ ហួសសម័យហេីយ​ ! ឪពុក​ស្នេីសុំ​អន្តរាគមន៍​មកខ្ញុំ​តាមរយៈ​មនុស្ស​ម្នាក់​ ខ្ញុំ​បាន​ណែនាំ​អោយ​ចេញ​ វីដេអូ​សុំទោស​មហាជន​ និង​ សន្យា​អប់រំ​ណែនាំ​កូនបន្ថែម​ ដេីម្បី​បញ្ចប់​ការរិះគន់​របស់​មហា​ជន​ ។ ឥលូវ​បែជា​ចេញ​ សេណារីយ៉ូ​ ថ្មី​ បង្កើត​ តួអង្គ​សិប្បនិម្មិត​ អោយទទួល​កំហុស​ជំនួស​កូនទៅវិញ​ ។ ឪពុក​ធ្វើ​បែបនេះ​ គឺ​កាន់​តែ​ធ្វើ​បាប​កូនហេីយ​ ហេីយ​កូននេះ​ មិនមែន​ទេីបតែ​មាន​បញ្ហា​ការ​បេីកបរលេីដងផ្លូវ​ម្ដងពីរដង​ទេ​ គឺ​ញឹកញាប់​ហើយ​ ។ សមត្ថកិច្ច​ក៏ធ្លាប់​ឃាត់ខ្លួន​អប់រំ​ណែនាំ​ម្ដងដែរ​នៅ​ចំណត​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ ។

បើតាម លោក ផែង វណ្ណៈ នៅថ្ងៃសៅរ៍នេះ បានផ្សាយថា «បង្កើត​ភស្តុតាង​ក្លែងក្លាយ​ និង​ផ្ដល់​សក្ខីភាព​ក្លែងក្លាយ​ សុទ្ធតែ​ជា​បទល្មើស​មានចែងក្នុង​ក្រមព្រហ្មទណ្ឌ​ !» ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com