ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅសល់តែ ៨ថ្ងៃទៀត កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 26-05-2023, ដោយ​​ admin , 117 Views
                     
ភ្នំពេញ : នៅបាំង៨ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៦ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាប៉ារ៉ាអត្តពលកម្ម ។ ប៉ារ៉ាអត្តពលកម្ម គឺជាប្រភេទកីឡាអត្តពលកម្មដែលលេងដោយកីឡាករ និងកីឡាការិនីមានពិការភាព។ ក្រៅពីកំណត់ការប្រកួតតាមភេទ (វិញ្ញាសារផ្នែកបុរស វិញ្ញាសារផ្នែកនារី) អត្តពលកម្មជនពិការក៏ត្រូវបានរៀបចំប្រកួតតាមចំណាត់ថ្នាក់ ពិការភាពរបស់កីឡាករ និងកីឡាការិនីផងដែរ មានន័យថាអត្តពលិកត្រូវស្ថិតក្នុងភេទដូចគ្នា និងមានលក្ខណៈពិការភាពដូចគ្នាទើបអាចប្រកួតជាមួយគ្នាបាន។ ជាងនេះទៅទៀត ការប្រកួតអាចប្រព្រឹត្តទៅបានលុះត្រាណាតែមានវត្តមានរបស់អត្តពលិកតំណាងប្រទេសផ្សេងគ្នាចូលរួមយ៉ាងហោចណាស់២ប្រទេស។ ហើយការផ្តល់មេដាយត្រូវធ្វើតាមរូបមន្តដកមេដាយមួយ ប្រសិនបើអត្តពលិកដែលចូលប្រកួតមានចំនួនតិចជាង៤នាក់ (មានន័យថាមេដាយនឹងបន្ថយសល់ត្រឹម ២ ប្រសិនបើមានអត្តពលិកប្រកួតតែ ៣នាក់ ហើយបន្ថយសល់ត្រឹម ១ ប្រសិនបើមានអត្តពលិកប្រកួតតែ ២នាក់)។ អត្តពលកម្មជនពិការ មានវិញ្ញាសារប្រកួតច្រើន និងមានការប្រកួតច្រេីនក្នុងមួយវិញ្ញាសារទៅតាមប្រភេទចំណាត់ថ្នាក់ពិការភាព ៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com