ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ​ បច្ចប្បន្នខេត្តកែបមាន១០ គណបក្ស ដាក់ពាក្យឈរឈ្មោះបោះឆ្នោត
ថ្ងៃទី ៖ 25-05-2023, ដោយ​​ admin , 74 Views
                     
កែប : បច្ចប្បន្នមានគណបក្សនយោបាយចំនួន ១០គណបក្សហើយ ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

បើយោងតាមការលើកឡើងរបស់ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប​ ក្នុងកិច្ចប្រជុំស្តីពីការសហការងារសន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ និងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកែប។

លោក គីវ សាឌុំ បានបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បេក្ខជន អោយឈរឈ្មោះទាំងនោះ មាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនបុិច​ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

លោក​ សោម ពិសិដ្ឋ អភិបាលខេត្តកែប​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តចាប់ពីឆ្នាំ២០២២​ដល់ឆ្នាំ២០២៤ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះដែរថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោត​ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់។

លោក​ បន្ថែមថា ការដាក់ចេញនូវផែនការអន្តរស្ថាប័ននេះមានគោលបំណងសំខាន់គឺ ដើម្បីកំណត់យន្តការ និង រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតថ្នាក់ខេត្ត ក្រុង ស្រុក និងកិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវគោរព និងអនុវត្តតាមបទប្បញ្ញតិ និងគោលការណ៍ដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ពិសេសធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតប្រចាំឆ្នាំ ឬក្នុងដំណាក់កាលនៃការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយរលូន និងគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗឡេីយ។

គួរបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨,១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសុរបចំនួន ៦៩ ការិយាល័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com