ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅសល់តែ ៩ថ្ងៃទៀត កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 25-05-2023, ដោយ​​ admin , 104 Views
                     
ភ្នំពេញ : នៅបាំង៩ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៥ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់កាលពីថ្ងៃទី១៧ ឧសភា សប្ដាហ៍មុន ។
តោះ! មកដឹងខ្លះៗពីកីឡាប៊ូស្យា! ប៊ូស្យា ជាប្រភេទកីឡាប៉ារ៉ាហ្គេមមួយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ប៊ូស្យា មានលក្ខណៈស្រដៀងទៅនឹងកីឡាប៉េតង់។ កីឡានេះត្រូវបានរចនាឡើងសម្រាប់អ្នកដែលពិការខួរក្បាល ប៉ុន្តែឥឡូវនេះប៊ូស្យាត្រូវបានលេងដោយអ្នកដែលមានពិការភាពផ្សេងៗទៀតជាច្រើន។ អត្តពលិកអង្គុយលើរទេះរុញ ដើម្បីបោះប៊ូល។ ពីទីតាំងអង្គុយ អត្តពលិកត្រូវបោះ ឬចោលប៊ូលឱ្យជិតជាងគេទៅនឹងគោលដៅដែលជាគ្រាប់បាល់តូចហៅថា «Jack»។ ការប្រកួតអាចធ្វើឡើងជាលក្ខណៈបុគ្គល ជាគូ ឬជាក្រុមដែលមានបីនាក់។ ភាគីនីមួយៗលេងបាល់ចំនួន ៦ (ក្រហម ឬខៀវ) ក្នុង១ជុំ។ បន្ទាប់ពីបញ្ចប់ជុំទី១ អត្តពលិក គូ ឬក្រុមដែលមានបាល់នៅជិត Jack បំផុតទទួលបាន ១ ពិន្ទុ បូករួមទាំងពិន្ទុបន្ថែមសម្រាប់បាល់នីមួយៗដែលនៅជិត Jack ជាងគូប្រកួតរបស់ពួកគេទៀតផង ៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com