ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូនសិស្ស បួ ខាវ គ្មានវាសនាបានមេដាយមាស សម្រាប់កីឡាឃីកបុកស៊ីង ពីស៊ីហ្គេមនៅកម្ពុជា
ថ្ងៃទី ៖ 17-05-2023, ដោយ​​ admin , 135 Views
                     
ភ្នំពេញ : មួយរយៈចុងក្រោយមកនេះថៃ តែងតែផ្សព្វផ្សាយពីក្បាច់គុនរបស់ខ្លួនទៅកាន់ពិភពលោកដោយប្រកាសថា ប្រទេសខ្លួនមានក្បាច់គុនបុរាណនិងជារបស់ពិត រហូតចោទកម្ពុជាថា លួចចម្លងក្បាច់គុនពីខ្លួនថែមទៀតផង ខណៈកម្ពុជាបានផ្សព្វផ្សាយពី គុនខ្មែរ និងគុនល្បុកតោទៅកាន់ពិភពលោក ។ ធាតុពិតកម្ពុជាមានវត្ថុបុរាណជាច្រើន រួមនិងវប្បធម៌ដ៍អស្ចារ្យចារនៅលើផ្ទាំងសិលាអង្គរវត្ត រាប់រយឆ្នាំមកហើយ ដែលនរណាៗក៍គេដឹងដែរថា កម្ពុជាជាម្ចាស់គុនខ្មែរ ឬគុនល្បុកតោ ពិតប្រាកដ ។

ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក្នុងឆ្នាំ២០២៣ ហៅកាត់ថា ស៊ីហ្គេម ថៃបានបញ្ជូនកីឡាកររបស់ខ្លួនមកកម្ពុជាច្រើនជាងគេដើម្បីធ្វើការប្រកួតឬដណ្ដើមយកមេដាយមាសទៅវិញ។ ក្នុងចំណោមកីឡាទាំងនោះ កីឡាប្រដាល់របស់ថៃ ភាគច្រើនជាកូនសិស្សរបស់ បួ ខាវ បានប្រកាសថា នឹងដណ្ដើមយកមេដាយមាសពីកម្ពុជា សម្រាប់ការប្រកួត «កីឡាឃីកបុកស៊ីង» លើកលែងតែការប្រកួត គុនខ្មែរ ប៉ុណ្ណោះ ដែលគេមិនចូលរួមប្រកួត ទំនងខ្លាចបាក់មុខ ឬនាំបរាជ័យទៅថៃវិញ ។

ថៃ ត្រូវបានគេចាត់ទុក ជាប្រទេសខ្លាំងមួយ លើប្រភេទ កីឡាឃីកបុកស៊ីង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបែរជា មិនបានឈ្នះ មេដាយមាស ណាមួយសោះ ក្នុង កីឡា ស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយពីកម្ពុជាថ្មី ។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់ កីឡាឃីកបុកស៊ីង ចំនួន១៧ វិញ្ញាសា (១៧ មេដាយមាស ១៧ មេដាយប្រាក់ និង ៣៤ មេដាយសំរឹទ្ធ) ដែលមានប្រទេស ចំនួន៧ បានចូលរួម ប្រកួត ដោយចាប់ប្រកួត ពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ នៅសង្វៀន អគារដំរី ក្នុងពហុកីឡដ្ឋាន ជាតិមរតកតេជោ។

ជាលទ្ធផល កម្ពុជាទទួលបាន មេដាយមាស ៦គ្រឿង ប្រាក់ ១ និងសំរឹទ្ធ ៦ ឈរចំណាត់ ថ្នាក់លេខ ១។ វៀតណាម បាន មេដាយមាស៤ ហ្វីលីពីន បានមេដាយមាស៣ ឥណ្ឌូណេស៊ី បាន មេដាយមាស៣ និង ម៉ាឡេស៊ី បានមេដាយ មាស១ ខណៈ ថៃ និង ឡាវ មិនបានមេដាយមាស សូម្បីតែមួយ។

កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ថៃបានឈ្នះមេដាយ មាស ២គ្រឿង ប៉ុន្តែ ស៊ីហ្គេមនៅកម្ពុជា ពិតជាមិននឹកស្មាន ដល់ ថាថៃ មិនទទួលបាន មេដាយមាស ណាមួយសោះ។

កម្ពុជាថ្មី បានបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ រាល់កីឡាករ ថៃ ដែលជួបកីឡាករកម្ពុជា ទាំងវគ្គជម្រុះ និង វគ្គផ្តាច់ព្រ័ត្រ សុទ្ធតែចាញ់ទាំងអស់ ។

ក្នុងចំណោម កីឡាករ កម្ពុជា ៧រូប បានឡើង ដល់វគ្គ ផ្តាច់ព្រ័ត្រ មានតែកីឡាករ ស៊ន រ៉ាគីម ម្នាក់គត់ ដែលចាញ់ នៅវគ្គ ផ្តាច់ព្រ័ត្រ ដោយ ទទួលបាន មេដាយប្រាក់ ។ រីឯ ៦នាក់ទៀត ឈ្នះមេដាយ មាសទាំងអស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com