ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កីឡាការិនីកម្ពុជា ស្រួង ភាវី ដណ្ដើមបានមេដាយមាស ក្រោយផ្ដួលកីឡាករ ថៃ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម
ថ្ងៃទី ៖ 12-05-2023, ដោយ​​ admin , 307 Views
                     
ភ្នំពេញ : ស្នូរសំឡេងនៅផ្សារអ៊ីអន២ ជាន់ទី៣ រាជធានីភ្នំពេញ បានបន្លើរឡើងយ៉ាងកងរំពងលាយឡំនឹងទង់ជាតិកម្ពុជាក្រវីចុះឡើងៗដោយអ្នកគាំទ្រជាជនជាតិខ្មែរបន្ទាប់ពី កីឡាការិនីកម្ពុជា ស្រួង ភាវី ដណ្ដើមបានមេដាយមាស ក្រោយផ្ដួលកីឡាករ ថៃ Vutthiphan Kongkaket នៅ វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម ១បាំង លទ្ធផលពិន្ទុ ៥០-២៦ ។

សូមបញ្ជាក់ថា នេះជាការប្រកួតកីឡាប៊ីយ៉ាការ៉ុម វិញ្ញាសាទី២ (ប៊ីយ៉ាការ៉ុម១បាំង) របស់កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ។

កីឡាការិនីដែលមានប្រជាប្រិយភាព អ្នក​នាង​ ស្រួង​ ភាវី បាន​និយាយ​ថា រាល់​​ថវិការ​ដែល​នាងប្រកួត​បាន​ជ័យជម្នះ​ទាំង​ប៉ុន្មាន គឺ​នាងបាន​ចូល​មូលនិធិ​ និង​សប្បុរសធម៌​ឲ្យ​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ។«ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង និង​​អាយុ​ជីវិត គឺ​ខ្ញុំ​លះបង់​ដេីម្បី​កម្ពុជា»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com