លោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំង ជាអនុប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ
ថ្ងៃទី ៖ 01-04-2023, ដោយ admin , 106 Views
ភ្នំពេញ : ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចលោក ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចរបស់បក្ស លេខ២៤៦/០៣២៣/សស.តក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ៕
|