ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ដំរីព្រៃបោលបុកជនបរទេសម្នាក់រងបួសធ្ងន់ នៅចំណុចត្រពាំងមេតយ អាជា្ញធរបញ្ជូនមកសង្គ្រោះនៅភ្នំពេញ តាមឧទ្ធម្ភាគចក្រ
ថ្ងៃទី ៖ 31-03-2023, ដោយ​​ admin , 314 Views
                     
មណ្ឌលគិរី : ជនបរទេសម្នាក់រងរបួសធ្ងន់ ក្រោយពីដំរីព្រៃបោលបុក នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រនេះ ។

លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានករណីដំរីព្រៃបោលបុកជនជាតិម៉ាឡេស៊ី ម្នាក់ ឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ បម្រើការងារឱ្យ អង្កការWWF (សត្វដំរី) រងរបួសធ្ងន់ ខណៈទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី តែដោយស្ថានភាពធ្ងន់ធ្ងរពេកក៍បន្តដឹកតាមឧទ្ធម្ភាគចក្រយកមកសង្គ្រោះនៅរាជធានីភ្នំពេញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com