ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ដ្រី ក្លាយជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា
ថ្ងៃទី ៖ 31-03-2023, ដោយ​​ admin , 209 Views
                     
ភ្នំពេញ : យោងតាមសំណើរបស់សមាគមឧកញ៉ាកម្ពុជា សរសេរកាតថា « ស.ឧ.ក » ដែលមានឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានយល់ព្រមផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា តាមស្មារតីលិខិតលេខ ៣៤៩សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ដើមត្នោត នៅថ្ងៃសុក្រនេះ ។

លើសពីនេះ អនុលោមតាមស្មារតីលិខិតលេខ ៣៥០សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមដូចខាងក្រោម ៖ ១-ទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យបុគ្គល ដែលទទួលបានគោរមងារ ឧកញ៉ា ទាំងអស់នៅកម្ពុជា ។ ២-ផ្ដល់នូវការទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្ដោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ៣-សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( ក.អ.ក )​ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ។ ៤-អនុញ្ញាតឲ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងទាំងក្រៅប្រទេស ដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៣នេះ បុគ្គល ដែលទទួលបានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា មានចំនួន ជាង១ ៣០០នាក់ ប៉ុន្តែមិនទាន់បានដឹងថា មានអ្នកឧកញ៉ា និងឧកញ៉ា ប៉ុន្មាននាក់នោះក្លាយជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com