ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា ៖ ទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្គេម ដោយមិនបង់លុយទាំងអស់
ថ្ងៃទី ៖ 31-03-2023, ដោយ​​ admin , 130 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា ទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្គេម ដោយមិនបង់លុយទាំងអស់ ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃសុក្រនេះ ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន បានប្រកាសឱ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្គេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តងទៅ ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣០ ខែមីនា បានប្រតិកម្មភ្លាមៗ ក្រោយលេចឮព័ត៌មានថា មានការលក់សំបុត្រពាក់ព័ន្ធនឹងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ។ សម្តេច ចាត់ទុកទង្វើនេះ ជាការបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំព្រឹត្តិការណ៍នេះ ហើយសម្ដេចក៍បានបញ្ជាឱ្យស្រាវជ្រាវរឿងនេះផងដែរ ។ បន្ថែមពីនោះ សម្ដេចបញ្ជាក់ថា មិនមានការយកថ្លៃសំបុត្រសម្រាប់ការចូលទស្សនា គ្រប់វិញ្ញាសារប្រកួតទាំងអស់។

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមោទនភាពមួយ សម្រាប់ ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ចាប់យកការរៀបចំព្រឹត្តិការណ៍នេះ ជានយោបាយការទូត មួយ ដើម្បីលើកតម្កើងកិត្តិស័ព្ទរបស់កម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com