ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយកខុទ្ទកាល័យម្នាក់ប្រឡូកជាមួយបក្ស៣ ជាង៣០ឆ្នាំបានត្រឹមកំសត់លើភ្នំ!
ថ្ងៃទី ៖ 30-03-2023, ដោយ​​ admin , 153 Views
                     
ភ្នំពេញ : ខ្ញុំមានសេចក្តីរីករាយដែលបានជួប លោក គង់ ហ៊ុនធារិទ្ធ ជាអនិកជនខ្មែរអូស្រ្តាលី ដែលលោកបានមកប្រឡូកនយោបាយជាមួយបក្ស៣នៅកម្ពុជាៈ ១-គណបក្សហ្វុនស៊ីនប៉ិចពីឆ្នាំ ១៩៩៣ (ដោយមានការណែនាំផ្ទាល់ពី សម្តេច នរោត្តម សិរីវុឌ្ឍ), ២-គណបក្សរាស្រ្តនិយម លោក អ៊ឹង ហួត (អ្នកអូស្រ្តាលីដែរ) និង ចុងក្រោយជាមួយគណបក្សសង្រ្គោះជាតិ (CNRP អ្នកស្រុកបារាំង) ។ នេះបើតាមការបញ្ជាក់ពីលោក ដួង តារា ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ ។

លោក គង់ ហ៊ុនធារិទ្ធ ធ្លាប់ធ្វើជានាយកខុទ្ទកាល័យអោយគណបក្សទាំង៣ និងធ្លាប់ធ្វើជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ (កូតាហ្វុនស៊ីនប៉ិច)។ ចុងក្រោយលោកបានធ្វើជានាយកខុទ្ទកាល័យអោយលោក សម រង្សី គណបក្សសង្រ្គោះជាតិពីឆ្នាំ (២០១៤-២០១៧) គឺពេលដែលគណបក្សនេះត្រូវបានរំលាយ លោក គង់ ហ៊ុនធារិទ្ធ ក៏បានទៅសំងំរស់នៅយ៉ាងកណ្តោចកណ្តែងម្នាក់ឯងលើកំពូលភ្នំមួយ។

បើតាម លោក ដួង តារា បានបញ្ជាក់ថា «លោក គង់ ហ៊ុនធារិទ្ធ បានប្រាប់ខ្ញុំថា ជាង៣០ឆ្នាំមកនេះ គឺលោកបានឃើញច្បាស់ថា គណបក្សទាំង៣ខាងលើដែលលោកធ្លាប់បានប្រឡូកនយោបាយកន្លងមកគឺមិនមានសមត្ថភាពដឹកនាំប្រទេសជាតិបានឡើយគឺមានតែធ្វើអោយចលាចល»

សម្រាប់ជីវិតចុងក្រោយ លោកបានសម្រេចចិត្តគោរពសុំក្តីសណ្តោសពី សម្តេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសបានចូលរួមបម្រើប្រទេសជាតិពិតប្រាកដក្រោមម្លប់គណបក្សប្រជាជនកម្ពុជា។

ពិតណាស់ សម្តេចតេជោ ហ៊ុន សែន លោកតែងមានក្តីសណ្តោសនិងអណិតស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានស្វាគមន៍ដោយកក់ក្តៅចំពោះលោក លោក គង់ ហ៊ុនធារិទ្ធ វិលមករួមរស់ជីវភាពនយោបាយជាមួយបក្សទេវតាយើងចាប់ពីពេលនេះតទៅ។​ ល្ងាចនេះ​ លោកពុក​ លី​ សាម៉េត​ អាចនឹងជួបសួរនាំផ្ទាល់បន្ថែម​ ព្រោះគាត់ក៏ជាអតីតសិស្សលោកពុកផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com