ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹកស្អែកនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់
ថ្ងៃទី ៖ 29-03-2023, ដោយ​​ admin , 91 Views
                     
ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ​១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួង​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យម​សិក្សា​ឯក​ទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ ត្រូវបានផ្ទេរមកនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ដ្រ។

ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោម​ការ​គ្រប់​គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ច​បណ្តុះ​បណ្តាលសិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លី រហូត​ដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចសន្យា សរុបចំនួន ១៤៥នាក់ ស្រី ៣៧នាក់ ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន​០៣នាក់ ស្រី ១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​​ ៩០នាក់ ស្រី ១៧នាក់ កម្រិតថ្នាក់​បរិញ្ញាបត្រ/វិស្វករ ចំនួន ២២នាក់ ស្រី ៦នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០នាក់ ស្រី១៣នាក់។ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត បានសរុបចំនួន ២៣,៨៨៣នាក់ នារី ១០,១៦៣នាក់។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោមានចំនួន ៨៣០នាក់។ សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១នាក់ នារី ៣,៤៦៨នាក់។ សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៩៩,៣៦ភាគរយ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com