ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅទីបំផុតរបបយោធាមីយ៉ាន់ម៉ា រំលាយគណបក្សប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី
ថ្ងៃទី ៖ 29-03-2023, ដោយ​​ admin , 102 Views
                     
មីយ៉ាន់ម៉ា : សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថាគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថាគណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ទូរទស្សន៍ Myawaddy TV បានបញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោម គណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រិតក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។

កាលពីខែមករាកន្លងទៅនេះ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសទុកពេល២ខែ សម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថាមានការរឹតត្បិតខ្លាំង នៅមុនការបោះឆ្នោតសកលដែលមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ចូលមកដល់។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ធ្លាប់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសកលដែលប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង សន្យាថានឹងរៀបចំឡើងនោះទេ ដោយអះអាងថាគឺជាការបោះឆ្នោតខុសច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com