ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ១ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញចំណាយជិត៥លានដុល្លារជំនួសពលរដ្ឋ លើថ្លៃប្រមូលសំរាម
ថ្ងៃទី ៖ 29-03-2023, ដោយ​​ admin , 123 Views
                     
ភ្នំពេញ : តើអ្នកធ្លាប់គិតទេ សំរាមត្រូវបានបញ្ចេញចោលក្នុងមួយថ្ងៃៗមានចំនួនប៉ុន្មាន? ប្រហែលជាអ្នកពុំសូវបានគិតអំពីចំនួនសំរាមដែលខ្លួនបានចោលជារៀងរាល់ថ្ងៃនោះទេ។

នៅពេលអ្នកឃើញគំនរសំរាមដែលត្រូវបានចោលជាប្រចាំផ្ទាល់នឹងភ្នែក នោះអ្នកនឹងអាចស្រមៃឃើញនូវទំហំសំរាម ដែលត្រូវបានបញ្ចេញចោលទាំងនោះ។ ថាតើស្ថានភាពនៃការបោះចោល និងផ្ទុកសំរាមចេញពីទីក្រុងភ្នំពេញ ស្ថិតនៅក្នុងសភាពបែបណា? ប្រទេសកម្ពុជា បានបង្កើតសំរាមប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ឬប្រមាណជា១ម៉ឺនតោនក្នុងមួយថ្ងៃ ក្នុងនោះ ៦៥% ជាសំណល់សរីរាង្គ ២០%ជាសំណល់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត ។

ក្នុងចំណោមសំរាមទាំងអស់មានសំរាមត្រឹមតែ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះត្រូវបានគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក ខ្លះទៀតត្រូវបានកប់ និងដុតចោល។ នេះបើតាមការបង្ហាញពីប្រធានគម្រោងអនាគតបៃតងកម្ពុជា USAID លោក អ៊ុក ស៊ីសុវណ្ណ ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី "ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ"នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៩ មីនា ដោយមានការចូលរួមពីក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាច្រើននាក់។

គិតមកទល់នឹងពេលនេះទីលានចាក់សំរាមនៅក្បែរបឹងជើងឯក ក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ នៅភាគខាងត្បូង ទីក្រុងភ្នំពេញ បានបង្កើតឡើងជាង ១០ឆ្នាំមកហើយ ។ មិនយូរនោះទេទីលានចាក់សំរាមដ៍ធំ នៅបឹងជើងឯក ជាយរាជធានីភ្នំពេញមួយនេះ នឹងត្រូវឃ្លាតឆ្ងាយសាយភាយក្លិនពីប្រជាពលរដ្ឋនៅតំបន់នោះ បន្ទាប់ពីទីលានចាក់សំរាមថ្មីនឹងត្រូវលេចចេញជារូបរាងនៅលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតំបន់បាត់ដឹង ខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗ ។

អនុប្រធាននាយកដ្ឋានសំណល់រឹង នៃក្រសួងបរិស្ថាន លោក ងែត បុល បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗរដ្ឋបាលរាជធានីភ្នំពេញចំណាយថវិការជិត៥លានដុល្លារជំនួសប្រជាពលរដ្ឋ លើថ្លៃការប្រមូលសំរាមក្នុងក្រុង ដោយមួយខែចំណាយប្រមាណ៤០ម៉ឺនដុល្លារ ។

បើតាមអ្នកជំនាញបានប៉ាន់ប្រមាណថា ចំនួនប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ២លាន៨៦ម៉ឺននាក់នៅឆ្នាំ២០៣៥ខាងមុខ ដូច្នេះការសាងសង់ទីលានផ្ទុកសំរាមថ្មី នឹងឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ នាពេលខាងមុខ។

ទីលានចាក់សំរាមនៅទូទាំងប្រទេស មានចំនួន ២១៣កន្លែង ខណៈស្រុកនិងក្រុងមួយចំនួនទៀត នៅពុំទាន់មានទីលានចាក់សំរាមនៅឡើយ ដែលធ្វើឱ្យស្ថានភាពគ្រប់គ្រងសំរាមនៅតាមទីក្រុង និងស្រុកទាំងនោះ នៅពុំទាន់មានភាពល្អប្រសើរ ។ នេះបើតាមការបង្ហាញពីគម្រោងអនាគតបៃតងកម្ពុជា USAID របស់សហរដ្ឋអាមេរិក ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com