ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានគម្រោងUSAID ៖ តាមតំបន់ទេសចរមួយចំនួនពលរដ្ឋនៅតែបន្តចោលសំរាម
ថ្ងៃទី ៖ 29-03-2023, ដោយ​​ admin , 153 Views
                     
ភ្នំពេញ : ប្រធានគម្រោងអនាគតបៃតងកម្ពុជា USAID លោក អ៊ុក ស៊ីសុវណ្ណ បានថ្លែងថា តាមតំបន់ទេសចរមួយចំនួនពលរដ្ឋនៅតែបន្តចោលសំរាម ។ បញ្ហាសំរាមមិនមែនមានតែនៅស្រុកខ្មែរទេ សូម្បីប្រទេសគេក៍មានដូចគ្នា ។ គំរោងនេះមានរយៈពេល៥ឆ្នាំ ដែលជាជំនួយរបស់ USAID របស់អាមេរិក ។

ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី "ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ"នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី២៩ មីនា ដែលមានការចូលរួមពីក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មាន លោក អ៊ុក សុវណ្ណ បានបញ្ជាក់ទៀតថា គម្រោងនេះផ្ដោតលើកត្តាសំខាន់ៗចំនួនបី ទី១ កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដោយប្រើឈើប្រណីត ។ ទី២ កាត់បន្ថយការហូប ការទិញសត្វព្រៃ ។ ទី៣ បញ្ឈប់ការចោលសំរាមផ្ដេសផ្ដាស។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងថា បច្ចុប្បន្ននៅកម្ពុជាផ្នែកអនាម័យមានការប្រែច្រើន ។ លោក ថា ចង់ឱ្យកម្ពុជាស្អាតនិងមានអនាម័យ ។

លោក ងែត វិបុល អនុប្រធាននាយកដ្ឋានសំណល់រឹង នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា មនុស្សជាអ្នកបង្កើតសំរាម ។ លោក ងែត វិបុល បានបន្ថែមខ្លឹមសារថា សំណល់រឹង គឺសំដៅទៅលើវត្ថុរឹង សារធាតុរឹង ផលិតផលឬកម្ទេចកម្ទី ដែលលែងត្រូវការប្រើប្រាស់ហើយដែលត្រូវបោះបង់ចោលមានបំណង និងបោះបង់ចោល ឬតម្រូវការឱ្យបោះបង់ចោលដោយច្បាប់ ( អនុក្រឹត្យ លេខ៣៦ អនុក្រ.បក ស្ដីពីការគ្រប់គ្រងសំណល់រឹង ) ។ តើសំរាម សំណង់រឹងទីប្រជុំជន ជាអ្វី ? យោងតាមអនុក្រឹត្យ លេខ ១១៣ អនក្រ . បក ។ *សំរាម សំដៅដល់របស់របរប្រើប្រាស់សម្ភារៈផលិតផលដែលបានបន្សល់ ឬបង្កើតពីជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនផ្ទុកសារធាតុពុល ឬសំណល់គ្រោះថ្នាក់ ។ *សំណល់រឹងទីប្រជុំជន សំដៅដល់សំណល់រឹងដែលបានបន្សល់ឬបង្កើតពីសកម្មភាពអាជីវកម្មឬសេវាកម្មដែលមិនមានផ្ទុកសារធាតុឬសំណល់គ្រោះថ្នាក់ ។

យោងតាមមាត្រា៦ ក្រសួងបរិស្ថាន ត្រូវធ្វើការត្រួតពិនិត្យ លើការអនុវត្តក្នុងការបោះចោល ប្រមូល ដឹកជញ្ជូន ស្តុក កែច្នៃ កាត់បន្ថយ និងការចាក់ចោលសំរាមតាមបណ្ដាខេត្ត ក្រុង ។ ដោយឡែកមាត្រា៧ ហាមដាច់ខាត ការបោះចោល ឬចាក់ចោលសំរាមតាមទីសាធារណៈ ឬខុសទីកន្លែង ដែលកំណត់ដោយអាជា្ញធរមានសមត្ថកិច្ច ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com