ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រុស្ស៊ីបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដែលក្រុមប្រឹក្សា UN ទាត់ចោលការស៉ើបអង្កេតករណីផ្ទុះបំពង់ឧស្ម័ន Nord Stream
ថ្ងៃទី ៖ 28-03-2023, ដោយ​​ admin , 115 Views
                     
បរទេស : សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្តាហ៍នេះ បានច្រានចោលដំណោះស្រាយ ដែលព្រាងឡើងដោយទីក្រុងមូស្គូ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ពីរុស្ស៉ីទៅកាន់អាល្លឺម៉ង់ កាលពីឆ្នាំ២០២២។

សេចក្តីព្រាងដំណោះស្រាយនេះទទួលបាន ៣សំលេង ដោយប្រទេសចិន និងប្រេស៊ីលគាំទ្ររុស្ស៊ី រីឯសមាជិក ១២រូបផ្សេងទៀតបានធ្វើអនុបវាទ។

សេចក្តីព្រាងដំណោះស្រាយនេះ បានអំពាវនាវឲ្យមានការបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតជាអន្តរជាតិ មានតម្លាភាព និងមិនលំអៀងលើគ្រប់ទិដ្ឋភាពនៃសកម្មភាពបំផ្លិចបំផ្លាញលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 រួមទាំងការកំណត់អត្តសញ្ញាណជនល្មើស អ្នកឧបត្ថម្ភ អ្នករៀបចំ និងអ្នកសមគំនិត។

សមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខ UN បានស្នើឱ្យមានការជឿជាក់ទៅលើ ការសង្កេតដែលមានស្រាប់របស់ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់។ ដោយឡែក រុស្ស៊ីបានអះអាងថា ខ្លួនត្រូវបានរារាំងមិនឱ្យចូលរួម ក្នុងការស៉ើបអង្កេតរបស់ប្រទេសទាំង៣ នោះទេ។

បណ្តាប្រទេសលោកខាងលិចបានស្តីបន្ទោសរុស្ស៉ី ជុំវិញការផ្ទុះនៅក្រោមសមុទ្របាល់ទិក ដែលបានកើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែវិមានក្រឹមឡាំងបានចោទប្រកាន់លោកខាងលិចវិញ ថាជាអ្នកបំផ្លិចបំផ្លាញ។ វាមានរយៈពេលជិតប្រាំ ៦ខែទៅហើយ ដែលការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ឬអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ នៅតែស្ថិតក្នុងអាថ៌កំបាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com