ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca ចង់ហាត់គុនខ្មែរ និងសិក្សាពីប្រភពគុនខ្មែរនៅលើផ្ទាំងសិលាអង្គរវត្ត
ថ្ងៃទី ៖ 28-03-2023, ដោយ​​ admin , 100 Views
                     
ភ្នំពេញ : កីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca ចង់ហាត់គុនខ្មែរ និងសិក្សាពីប្រភពគុនខ្មែរនៅលើផ្ទាំងសិលាអង្គរវត្ត ខេត្តសៀមរាប ។ នេះបើតាមការបញ្ជាក់ពីលោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃអង្គារ ទី២៨ មីនានេះ ។

បើតាម លោកឧកញ៉ា ស្រី ចាន់ថន «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែនឈ្មោះ Luca នៅការិយាល័យរបស់ខ្ញុំ» ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់ ហើយគាត់បាននិយាយថា គាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់ គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីឧកញ៉ា ស្រី ចាន់ថន ។

លោកឧកញ៉ា បន្ថែមថា «ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិការមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ » ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com