ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្រ្តីពន្ធដារ ៖ ការមិនចេញវិក្កយបត្រត្រូវចាត់ទុកថា ជាអំពើរាំងស្ទះក្នុងការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ
ថ្ងៃទី ៖ 22-03-2023, ដោយ​​ admin , 241 Views
                     
ភ្នំពេញ : ប្រធានសាខាពន្ធដារខណ្ឌសែនសុខ បានថ្លែងថា ចំណាយពេលវេលាខ្លី ប្រសើរជាងចំណាយពេលវេលាវែងហើយស្មុគស្មាញ ។

ក្នុងកម្មវិធីសិក្ខាសាលាជាមួយម្ចាស់ឬតំណាងសហគ្រាសនិងក្រុមហ៊ុនជាច្រើននាក់ នៅព្រឹកថ្ងៃទី២២ មីនា នៅសាខាពន្ធដារខណ្ឌសែនសុខ លោកហៀង ស្រ៊ុន បានស្នើរឱ្យពលរដ្ឋដែលជាម្ចាស់អាជីវកម្មចូលរួមបង់ពន្ធឱ្យបានទាន់ពេល ជៀសវាងការផាកពិន័យឬទោសទណ្ឌ ។

យោងតាមការបញ្ជាក់ពីលោក គ្រី ឌីម៉ង់ ប្រធានការិយាល័យសវនកម្ម នៃសាខាពន្ធដារខណ្ឌសែនសុខ បានបង្ហាញថា ការមិនចេញវិក្កយបត្រត្រូវចាត់ទុកថា ជាអំពើរាំងស្ទះក្នុងការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ និងរងនូវទោសទណ្ឌ ការបិទអាជីវកម្មក្នុងមួយរយៈពេលដែលកំណត់ដោយច្បាប់ ការកំណត់ពន្ធឡើងវិញ ឬការប្ដឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ដែលត្រូវទទួលរងការផ្ដន្ទាទោសផាកពិន័យជាប្រាក់ ១០លានរៀល ឬជាប់ពន្ធនាគាររហូតដល់១ឆ្នាំ ឬទោសទាំងពីរនេះ ។

មន្រ្តីពន្ធដារដដែលបានបញ្ជាក់ថា «មន្រ្តីពន្ធដារនឹងចុះដល់ទីតាំង ឬធ្វើការផ្ទៀងផ្ទាត់វិក្កយបត្រ ដែលចេញដោយសហគ្រាសផ្គត់ផ្គង់ទំនិញឬសេវា ដើម្បីពិនិត្យភាពត្រឹមត្រូវនៃការប្រើប្រាស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com