ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មើមដំឡូង​រលួស​(ប៉ិកួៈ)​ របស់​កសិករ​នៅស្រុកកំពង់សៀម​ មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ
ថ្ងៃទី ៖ 16-03-2023, ដោយ​​ admin , 145 Views
                     
កំពង់ចាម​:​ មើម​ដំឡូង​រលួស​(ប៉ិកួៈ ឬ ប៉ិកគក់)​ របស់​​ប្រជាកសិករនៅ​ក្នុង​ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ ដោយទិញ​ចូល​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ១០០០រៀល​ ហើយ​លក់​បន្ត​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ១០៥០រៀល​ ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​​តម្លៃ​ចាប់​ពី​ ៦០០រៀល​ ទៅ៧០០រៀល​ ក្នុង​ ១គីឡូក្រាម​ ។

បេី​តាម​លោកស្រី​ សុខ​ឡា​ ជា​ឈ្មួញ​កណ្ដាល​ប្រកប​មុខរបរ​ទិញ​ប៉ិកួៈ​ម្នាក់​ នៅ​ភូមិ​រអាង​ក្រោម​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ បានឱ្យដឹង​កាល​ពី​ព្រឹក​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣​ នេះថា​ ដោយ​បច្ចុប្បន្ន​នេះ​ទីផ្សារ​ដំឡូង​រលួស​(ប៉ិកួៈ​)​ មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​ទៅ​ លោកស្រី​ទិញ​ចូល​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ១០០០រៀល​ ហើយ​លក់​ឱ្យ​ឈ្មួញ​បន្ត​ ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ១០៥០រៀល​ ពោលគឺ​ចំណេញ​បាន​ ៥០រៀល​ ក្នុង​ ១គីឡូក្រាម​ ។

លោកស្រី​ សុខឡា​ បាន​បន្ត​ថា​ ជារៀង​រាល់ថ្ងៃ​ គឺក្នុង​ ១ថ្ងៃ​ លោកស្រី​អាចទិញ​ដំឡូង​រលួស​(​ប៉ិកួៈ​)បាន​​ចាប់​ពី​ ៧តោន​ទៅ​ ១០តោន​ ឯណោះ​ ហើយ​មាន​ឈ្មួញមកទិញយកទៅលក់បន្ដនៅតាមបណ្ដា​ខេត្ត​-ក្រុងផ្សេង​ៗ​ ពិសេសនៅ​ឯ​រាជធានី​ភ្នំពេញ​ ដោយ​កាល​ពី​ឆ្នាំ​២០២២កន្លង​ទៅ​ គឺប៉ិកួៈ​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ចាប់​ពី​ ៦០០រៀល​ ទៅ​ ៧០០រៀល​ តែប៉ុណ្ណោះ​ ។

គួរបញ្ជាក់ថា​ បងប្អូនប្រជាកសិករ​ រស់នៅ​ជាប់​នឹង​ដង​ទន្លេ​មេគង្គ​ ស្ថិត​ក្នុងឃុំរអាង និងឃុំគៀនជ្រៃ តែងតែ​និយម​ ដាំដុះ​ដំណាំ​ ប៉ិកួៈ​ នៅរដូវទឹកសម្រក​ ពោលគឺ​ចាប់ផ្ដើមដាំពីខែកញ្ញា ដល់ខែតុលា ហើយ​ធ្វើការប្រមូលផល​ ចាប់ពីខែមករា ឬ​ខែ​កុម្ភៈ​ តទៅ​ ដោយឡែកដំឡូងរលួស គឺជាដំឡូង មួយប្រភេទដើមជាវល្លិ​ ស្លឹកស្រដៀងនឹងស្លឹករលួស ក្នុង ១ដើមមានមើមតែ​ ១​ រាងច្រឡោ សាច់.ស មានទឹកដមរលម សំបកស្អិត ប្រើបរិភោគឆៅ មានរសជាតិផ្អែម ត្រជាក់ កំណើតពូជដើមមកពីប្រទេសចិន​ ត្រូវបានគេនិយមហៅ តៗ គ្នាថា ប៉ិកួៈ ឬ ប៉ិកគក់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com