ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តើចិននឹងទទួលបានជោគជ័យ ក្នុងការផ្សះផ្សា រុស្ស៊ី អ៊ុយក្រែន ដូចអីរ៉ង់ និងអារ៉ាប៊ីសាអូឌិតដែរឬទេ?
ថ្ងៃទី ៖ 14-03-2023, ដោយ​​ admin , 113 Views
                     
បរទេស : ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយសមភាគីលោក Vladimir Putin លើបញ្ហាមួយចំនួនដែលមានការព្រួយបារម្ភទៅវិញទៅមក។

សារព័ត៌មាន Reuters បានផ្សយថា ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន NHK នាពេលថ្មីៗនេះ ក៏បានចេញផ្សាយបទសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ដែលបញ្ជាក់ថា ភាគីពាក់ព័ន្ធកំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ។

កាសែត Wall Street Journal ក៏បានលើកឡើងពីលទ្ធភាពដែលប្រធានាធិបតីចិន Xi Jinping នឹងមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូ។ ប្រសិនបើវាដំណើរការដូចការគ្រោងទុក នេះនឹងក្លាយជាកិច្ចសន្ទនាលើកដំបូងរវាងប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Volodymyr Zelenskyy ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

បច្ចុប្បន្ននេះលោក Zelenskyy កំពុងពិចារណាដោយប្រុងប្រយ័ត្ននូវសំណើរមួយចំនួននៃឯកសារចំនួន 12 ដែលទីក្រុងប៉េកាំងបានចេញផ្សាយកាលពីខែមុន ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ខាងប្រធានាធិបតីអ៊ុយក្រែនក៏បង្ហាញបំណងចង់ជួបមេដឹកនាំចិនដែរ។ កន្លងមកថ្មីៗ បានធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌិតដោយជោគជ័យ។ តើនៅពេលខាងមុខ ចិនអាចនឹងផ្សះផ្សាបញ្ជប់សង្គ្រាមនៅអ៊ុយក្រែនដែរឬទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com