ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធានាគារធំៗរបស់អាមេរិកចំនួនពីរ បានដួលរលំ ក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង
ថ្ងៃទី ៖ 13-03-2023, ដោយ​​ admin , 154 Views
                     
អាមេរិក : យោងតាមសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ដែលបានបិទទ្វារនោះ ទី១ គឺធនាគារ Silicon Valley Bank (SVB) និងមួយទៀត Crypto Silvergate ដែលជាសប្ដាហ៍ដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ខណៈដែលក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង វិស័យធនាគារត្រូវបានរង្គោះរង្គើដោយសារការដួលរលំនៃធនាគារធំៗចំនួន២។

សូមបញ្ជាក់ថា អ្វីដែលជាការព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ គឺថាធនាគារទាំងនេះបានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។

មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះបានសម្រុកដកប្រាក់ចេញដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ទើបបណ្ដាលឱ្យ (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate វិញ កើតឡើងបន្ទាប់ពីធនាគារនេះរងសម្ពាធពីនិយ័តករ និងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក ពាក់ព័ន្ធនឹងករណីក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX ដែលត្រូវជាអតិថិជនធំមួយរបស់ Silvergate។

ធនាគារ Silicon Valley Bank ដែលជាស្ថាប័នផ្ដល់កម្ចីដល់អាជីវកម្ម (startups) នៅ Silicon Valley បានដួលរលំនៅថ្ងៃទី១០ ខែមីនា។ ធនាគារដ៏មានកេរ្តិ៍ឈ្មោះរឹងមាំមួយនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ១៧៥ពាន់លានដុល្លារ។

ការដួលរលំរបស់ធនាគារនេះក្លាយជាការដួលរលំដ៏ធំបំផុតទីពីររបស់ធនាគារអាមេរិក បន្ទាប់ពីការដួលរលំរបស់ធនាគារ Washington Mutual ក្នុងឆ្នាំ២០០៨។ ដោយឡែក Silvergate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ជាធនាគារដំបូងដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនឧស្សាហកម្ម ហើយនៅពេលនោះធនាគារក៏បានផ្តល់ប្រាក់កម្ចីសម្រាប់ទាំងអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្មផងដែរ។ ក្រោយពីសារព័ត៌មាន Thestreet បានផ្សព្វផ្សាយករណីនេះ ធ្វើឱ្យប្រទេសធំៗលើពិភពលោក បង្ហាញនូវក្តីព្រួយបារម្ភផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com