ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី ត្រូវជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព
ថ្ងៃទី ៖ 11-03-2023, ដោយ​​ admin , 102 Views
                     
បរទេស : នៅថ្ងៃទី ១១ ខែមីនា សេវាកម្មបន្ទាន់ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក្រោយ មានគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បំផ្លាញតំបន់ភាគខាងនិរតីនៃប្រទេសនេះ។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់ នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះ បានជម្លៀសប្រជាជនជាច្រើននាក់ចេញពីទីក្រុងដាច់ស្រយាលមួយ ទៅកាន់ទីទួល ខ្ពស់មានសុវត្ថិភាព ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ពួកគេ។

មនុស្ស ៥៣នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Burketown ស្ថិតនៅចម្ងាយ ២,១១៥គីឡូម៉ែត្រពីទីក្រុង ព្រីសស្បែន Brisbane ដែលជារដ្ឋធានីនៃរដ្ឋ Queensland ស្ថិតនៅភាគពាយព្យប្រទេសអូស្ត្រាលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង តាំងពីតែដើមសបា្ដហ៍នេះមក បានបង្កជាគ្រោះទឹកជំនន់។

បើតាមអាជ្ញាធរអូស្ត្រាលី មនុស្សប្រហែលជា ១០០នាក់ កំពុង បន្តសិ្ថតនៅក្នុងទីក្រុង ប៊ឺរខេតថោន នៅឡើយ ហើយពួកគេមានគម្រោងជម្លៀសមនុស្សបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរឧតុនិយមបានព្យាករថាកម្រិតទឹកទន្លេ នៅក្នុងទីក្រុង នេះអាចនឹងឡើងដល់កម្រិតប្រកាសអាសន្ននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

កាលពីខែមីនា ឆ្នាំ២០២២ គ្រោះទឹកជំនន់ដែលបង្កឡើងព្យុះភ្លៀង ក្នុងរដ្ឋ Queensland និងរដ្ឋ New South Wales បានផ្ដាច់ជីវិតមនុស្ស ២០នាក់។ ក្រុមអ្នកស្រាវជ្រាវ ក្នុងប្រទេសអូស្ត្រាលីបានព្រមានម្ដងហើយម្ដងទៀតថាការប្រែប្រួលអាកាសធាតុក្នុងពេលបច្ចុប្បន្ន បាននិងកំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិរឹតតែខ្លាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com