ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បុណ្យទន្លេទាក់ទាញភ្ញៀវទេសចរចូលរួមជាង ១លាននាក់ និងនៅបន្តដល់យប់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត
ថ្ងៃទី ៖ 11-03-2023, ដោយ​​ admin , 111 Views
                     
កំពង់ធំ : គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនា​ប្រមាណ ១,១២៨,៥០០​នាក់»។

លោក រដ្ឋមន្ត្រីបានបញ្ជាក់លម្អិតថា៖ * ថ្ងៃទី​៧​ ខែ​មីនា​ មានប្រមាណ​១៨,៥០០​នាក់ * ថ្ងៃទី​៨​ ខែ​មីនា​ ប្រមាណ​៣៨៥,០០០​នាក់​ * ថ្ងៃទី​៩​ ខែ​មីនា​ ម្រមាណ​៤០៥,០០០​នាក់ * ថ្ងៃទី១០ ខែមីនា មានប្រមាណ៣២០,០០០នាក់ សរុបចំនួន៣ថ្ងៃ​ មានប្រមាណ​១,១២៨,៥០០​នាក់។

លោក ថោង ខុន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។

លោក បញ្ជាក់ដែរថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរផលិតផល-ទំនិញ និងម្ហូបអាហារដែលអាជីវករ-សិប្បករលក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។

តាមការឱ្យដឹងពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះបន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋក៏ចង់នៅដើរលេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កបរាល់ថ្ងៃរាល់យប់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com