ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សភាប្រជាជនចិនបោះឆ្នោតគាំទ្រ លោក Xi Jinping ជាប្រធានាធិបតីចិនអាណត្តិទីបី
ថ្ងៃទី ៖ 10-03-2023, ដោយ​​ admin , 104 Views
                     
ចិន : នៅថ្ងៃទី ១០ ខែមីនា សភាប្រជាជនចិន បានជ្រើសរើសជាឯកច្ឆ័ន្ទប្រធានាធិបតី Xi Jinping សម្រាប់កាន់តំណែងជាន់ខ្ពស់អាណត្តិទីបី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua លោក Xi Jinping ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយប្រតិភូទាំងអស់នៃសភាប្រជាជននៃប្រទេសចិន (NPC)។

លោកនឹងដឹកនាំប្រទេសចិនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខទៀត។ លោក ស៊ី ជីនពីង ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជាប្រធានគណៈកម្មការយោធាមជ្ឈិមសម្រាប់អាណត្តិទី ៣ ជាប់ៗគ្នាជាមួយនឹងសំឡេងគាំទ្រដាច់ខាត 2,952/2,952 ស្មើ ១០០% ។

នៅពេលនេះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានសម្តែងការអបអរសាទរចំពោះលោក ស៉ី ជិនពីង ដែលបានបន្តជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ហើយលោក ពូទីន ក៏បានស្ងើចសរសើរផងដែរ នូវការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «មិត្តសម្លាញ់... សូមអ្នកទទួលយកនូវការចូលរួមអបអរសាទរ ដោយស្មោះត្រង់ពីខ្ញុំ ក្នុងឱកាសនៃការបន្តជាប់ឆ្នោតរបស់អ្នក។ ភាគីរុស្ស៉ីវាយតម្លៃខ្ពស់ជាខ្លាំងចំពោះ ការចូលរួមចំណែកដោយផ្ទាល់របស់អ្នក សម្រាប់កិច្ចខិតខំពង្រឹងចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្តនៃប្រជាជាតិយើងទាំងពីរ»។

លោក ពូទីន បានបន្តទៀតថា «ខ្ញុំជឿជាក់ថាតាមរយៈការធ្វើការជាមួយគ្នា ពួកយើងនឹងធានាបាននូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិនប្រកបដោយផ្លែផ្កា នៅក្នុងវិស័យចម្រុះគ្រប់បែបយ៉ាង ហើយយើងនឹងបន្តរួមសហការគ្នា ជុំវិញបញ្ហាក្នុងតំបន់ព្រមទាំងបញ្ហាអន្តរជាតិ ដែលសំខាន់ៗបំផុត»។

គួរបញ្ជាក់ថា ស្របពេលដែលទំនាក់ទំនងរបស់រុស្ស៉ីជាមួយលោកខាងលិច បានធ្លាក់ដល់កម្រិតទាបបំផុតដូចកាលពីសម័យសង្រ្គាមត្រជាក់ ក្រោយពីទីក្រុងមូស្គូបើកការឈ្លានពានទៅលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន វិមានក្រឹមឡាំងបាននិងកំពុងប្រឹងប្រែងព្យាយាម រឹងបន្តឹងចំណងទាក់ទងរបស់ខ្លួនជាខ្លាំងជាមួយប្រទេសចិន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com