ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តួកគីនិងស៊ីរីរងការខាតបង់ ដោយរញ្ជួយដីគិតជាទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ
ថ្ងៃទី ៖ 08-03-2023, ដោយ​​ admin , 94 Views
                     
តួកគី : អង្គការសហប្រជាជាតិបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីដើមខែកុម្ភៈ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនលើសពី ១00 ពាន់លានដុល្លារ។

មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយកាលពីថ្ងៃទី៨ខែមីនាថា ការខូចខាតពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញដែលបានអង្រួនប្រទេសតួកគី និងស៊ីរីកាលពីដើមខែកុម្ភៈ នឹងមានលើសពី 100 ពាន់លានដុល្លារ។

គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៥០,០០០នាក់ នៅក្នុងប្រទេសទាំងពីរ។

លោកស្រី Vinton បានសម្តែងថា UNDP "មានការខកចិត្ត និងសោកស្ដាយជាខ្លាំង" ចំពោះការឆ្លើយតបកម្រិតទាបចំពោះសំណើផ្តល់មូលនិធិ។ នាងបាននិយាយថា ផ្ទះរាប់រយពាន់ខ្នងត្រូវបានបំផ្លាញ »។

លោកស្រីបានបន្ថែមថា៖ «តម្រូវការគឺមានច្រើន ប៉ុន្តែធនធានមានការខ្វះខាតខ្លាំង»។ សន្និសីទសារព័ត៌មានរបស់លោកស្រី Vinton ធ្វើឡើងនៅមុនសន្និសីទម្ចាស់ជំនួយដ៏សំខាន់មួយ ដើម្បីរៃអង្គាសថវិកាសម្រាប់ជនរងគ្រោះដោយការរញ្ជួយដី។ សន្និសីទនោះនឹងត្រូវធ្វើនៅទីក្រុងព្រុចសែលសប្តាហ៍ក្រោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com