ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បន្ទាបពីអាមេរិក អង់គ្លេសក៏បានប្រឆាំង ការលក់បង្ខូចថ្លៃលើដែករបស់ចិន
ថ្ងៃទី ៖ 04-03-2023, ដោយ​​ admin , 128 Views
                     
បរទេស : សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែមីនាបានផ្សាយថា ចក្រភពអង់គ្លេសបានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងបន្តអនុវត្តវិធានការប្រឆាំងការលក់បង្ហូចថ្លៃលើដែកឆ្អឹងបេតុង (reinforcement steel) របស់ចិន បន្ទាប់ពីអាជ្ញាធរដោះស្រាយពាណិជ្ជកម្ម (TRA) បានលុបចោលអនុសាសន៍របស់ខ្លួនឱ្យទម្លាក់ចោលវិធានការនេះ ។

អាជ្ញាធរ TRA កាលពីឆ្នាំមុនបានផ្តល់អនុសាសន៍ថា វិធានការដែលបានអនុវត្តតាំងពីឆ្នាំ២០១៦មកនោះគួរតែត្រូវបានបញ្ចប់ដោយសារមានតម្រូវការខ្ពស់នូវដែកឆ្អឹងបេតុងពីវិស័យសំណង់របស់ចក្រភពអង់គ្លេស និងការធ្លាក់ចុះការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី បេឡារុស្ស និងអ៊ុយក្រែន។

អាជ្ញាធរ TRA បានឱ្យដឹងថា ការបន្តអនុវត្តវិធានការនេះនឹងធ្វើឱ្យតម្លៃកើនឡើងខ្ពស់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ច។ ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថាប័នរដ្ឋាភិបាលមួយនេះបានឱ្យដឹងថា ទិន្នន័យថ្មីបង្ហាញថាការនាំចូលពីប្រទេសផ្សេងទៀតកំពុងបំពេញការខ្វះខាតក្នុងការផ្គត់ផ្គង់ដែកប្រភេទនេះ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Nigel Huddleston រដ្ឋមន្ត្រីក្រសួងធុរកិច្ច និងពាណិជ្ជកម្មអង់គ្លេសដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសចង់ផ្តល់អាទិភាពដល់ «ការការពារដែកថែបរបស់ចក្រភពអង់គ្លេសពីការប្រកួតប្រជែងមិនស្មើភាព»។

លោកបានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តនេះនឹងជួយដល់ឧស្សាហកម្មដែកថែបជាយុទ្ធសាស្ត្ររបស់យើង ដែលគាំទ្រដល់ការងាររាប់ម៉ឺននាក់ ដើម្បីរក្សាការប្រកួតប្រជែង»។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន British Steel ដែលជាកម្មសិទ្ធិរបស់ចិនបានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយការងារចំនួន ២៦០កន្លែងដោយសារការផលិតដែកនៅចក្រភពអង់គ្លេសមិនមានលក្ខណៈប្រកួតប្រជែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com