ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅក្នុងសង្កាត់ពញ្ញាពន់ ទទួលការយកចិត្តទុកដាក់ពីអាជា្ញធរ
ថ្ងៃទី ៖ 03-02-2023, ដោយ admin , 45 Views
ភ្នំពេញ : លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អំណោយដែលត្រូវចែកជូននាពេលនេះ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ និងថវិកា ២០,០០០រៀល ។
សូមបញ្ជាក់ថា អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន កន្លងមកត្រូវបានពលរដ្ឋកោតសរសើរថា យកចិត្តទុកដាក់និងស្និតស្នាលជាមួយពលរដ្ឋពិសេសជំនាញដោះស្រាយបញ្ហានៅពេលពលរដ្ឋជាប់គាំងឬមានទុក្ខលំបាក ៕
|