នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
៩១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៍ធំនៅកម្ពុជា នឹងផ្ទុះឡើងកក្រើកពិភពលោក ពេលនោះគុនខ្មែរនឹងត្រូវបង្ហាញខ្លួន
ថ្ងៃទី ៖ 03-02-2023, ដោយ​​ admin , 72 Views
               
ភ្នំពេញ : គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៩១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចុះផ្សាយនៅលើផេកនាយករដ្ឋមន្រ្តី ។

ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា នឹងផ្ទុះឡើងកក្រើកពិភពលោកដែលពលរដ្ឋបាននឹងកំពុងទន្ទឹមរងចាំមើលថា តើកម្ពុជាមានអ្វីអស្ចារ្យ មានអ្វីជាអាថ៌កំបាំង ហើយតើក្បាច់គុណបុរាណរបស់ខ្មែរមានប្រភពបែបណា ?

ជនជាតិខ្មែរទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយឥតគណនា ខណៈកម្ពុជាដែលជាប្រទេសដ៍តូចមួយបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្ហាញពីភាពរីកចម្រើនទៅឱ្យពិភពលោកបានដឹងនិងជ្រាបច្បាស់៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia