នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
ឧកញ៉ា ស្រី ចាន់ថន ៖ ផ្ទះវិឡាតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរយកឈ្នះ «ប៊ូខាវ» បាន
ថ្ងៃទី ៖ 02-02-2023, ដោយ​​ admin , 83 Views
               
ភ្នំពេញ : «បើខ្មែរវ៉ៃ ប៊ូខាវ ឈ្នះអោយវិឡាមួយ ឡានមួយ និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ»។ នេះបើតាមឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយប្រតិកម្ម កីឡាករថៃ ប៊ូខាវ មើលងាយគុនខ្មែរ ។

ក្រោយឧកញ៉ា ស្រី ចាន់ថន ប្រតិកម្មបានបន្តិច លោក ប៊ូ ខាវ បានបង្ហោះសារសំទោស ។ ប៉ុន្តែការសំទោសនេះត្រូវបានគេចាត់ទុកថា ទំនងមិនចេញពីចិត្តពិតប្រាកដនោះទេ ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានប្រតិកម្មនិងសម្ដី ប៊ូខាវ ដែលនិយាយក្នុងសន្និសីទកាសែតរបស់ថៃមើលងាយខ្មែរ និងបំភ្លៃការពិត ។

បន្ថែមពីនោះ ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថា «បងប្អូនត្រូវតែចូលរួមលើកទឹកចិត្តដល់កីឡាករខ្មែរអោយបាន ខ្ញុំជឿជាក់ ខ្មែរមានធ្វើបាន» ។ លើសពីនោះ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា ផ្ទះវិឡាតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរយកឈ្នះ «ប៊ូខាវ» បាន ។

សូមបញ្ជាក់ថា ក្រោយផ្ទុះចម្រូងចម្រាស់បែបឌឺដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ប៊ូ ខៅ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មាន ថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ត្រង់ចំណុចដែល លោក ប៊ូខៅ កីឡាប្រដាប់ប្រដាល់ថៃ និយាយបែបដូច្នោះ ធ្វើឱ្យប្រជាជនកម្ពុជាប្រតិកម្ម ក្នុងចំណោមនោះក៍មានឧកញ៉ា ស្រី ចាន់ថន ផងដែរ ដែលបានប្រកាសថា «ភ្លេចកំណើតមែន ។ មិនអីទេខ្មែរមិនចង់បានលោកប៊ូខៅទេ ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃ ប៊ូខៅឈ្នះអោយវិឡាមួយ ឡានមួយនិងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ» ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia