ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឧកញ៉ា ស្រី ចាន់ថន ៖ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ
ថ្ងៃទី ៖ 02-02-2023, ដោយ​​ admin , 343 Views
                     
ភ្នំពេញ : មួយរយៈចុងក្រោយមកនេះសង្រ្គាមចិត្តសាស្រ្តរវាងកម្ពុជា និងថៃបានផ្ទុះជាបន្តបន្ទាប់ក្រោយពីថៃមិនពេញចិត្តកម្ពុជាខណៈប្រកាសថា កម្ពុជាត្រៀម «គុនខ្មែរ» ក្នុងប្រកួតស៊ីហ្គេមខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក៍ពេញចិត្តក៍ព្រោះតែ ថៃប្រកាន់ឈ្មោះ «មួយថៃ» ។

បន្ទាប់ពីផ្ទុះពាក្យសម្ដីជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញមកប្រកាសតាមរយៈអ្នកសារព័ត៌មានថៃថា «មួយថៃ ជារបស់ថៃ គុនខ្មែរ ជារបស់ខ្មែរ» ។

ក្រោយផ្ទុះចម្រូងចម្រាស់បែបឌឺដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ប៊ូ ខៅ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មាន ថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ត្រង់ចំណុចដែល លោក ប៊ូខៅ កីឡាប្រដាប់ប្រដាល់ថៃ និយាយបែបដូច្នោះ ធ្វើឱ្យប្រជាជនកម្ពុជាប្រតិកម្ម ក្នុងចំណោមនោះក៍មានឧកញ៉ា ស្រី ចាន់ថន ផងដែរ ដែលបានប្រកាសថា «ភ្លេចកំណើតមែន ។ មិនអីទេខ្មែរមិនចង់បានលោកប៊ូខៅទេ ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃ ប៊ូខៅឈ្នះអោយវិឡាមួយ ឡានមួយនិងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ» ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com