នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
ស្លាប់និងរបួសកើនឡើងជិត ៣០០នាក់ដោយការវាយប្រហារនៅព្រះវិហារ ក្នុងប្រទេសប៉ាគីស្ថាន
ថ្ងៃទី ៖ 31-01-2023, ដោយ​​ admin , 57 Views
               
បរទេស : ការបំផ្ទុះគ្រាប់បែកសំដៅទៅលើវិហារឥស្លាមមួយកន្លែង នៅក្នុងតំបន់ដែលមានទីស្នាក់ការកណ្តាល និងកងកម្លាំងប៉ូលិស និងកងកម្លាំងប្រឆាំងភេរវកម្ម នាថ្ងៃទី ៣០ខែមករា។

ការបំផ្ទុះគ្រាប់បែកនោះបណ្តាលឲ្យមានអ្នកស្លាប់ជិត ៩០នាក់ និងប្រហែល ២០០ នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានប្រមាណ១០០នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ។

ការវាយប្រហារកើតឡើងនៅឯវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar រដ្ឋធានីនៃខេត្ត Khyber Pakhtunkhwa ភាគខាងលិចប្រទេសប៉ាគីស្ថាន។

មេប៉ូលិសក្រុង Peshawar លោក Muhammad Ijaz Khan បាននិយាយថា ហេតុការខាងលើកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនមានជនសង្ស័យណាម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ ទោះជាយ៉ាងណា មានលទ្ធភាពដែលនេះជាការបំផ្ទុះគ្រាប់បែកអត្តឃាត។ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយទាញយកព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុបានបញ្ជាក់ថា ការផ្ទុះបានកើតឡើងភ្លាមៗបន្ទាប់ពីសាសនិកចាប់ផ្តើមធ្វើពិធីអធិស្ឋាន ហើយជនដៃដល់បានបំផ្ទុះគ្រាប់បែកអត្តឃាត។ មនុស្សម្នាក់នេះត្រូវបានគេនិយាយថាបានអង្គុយនៅជួរមុខក្នុងអំឡុងពេលអធិស្ឋានជាក្រុមនៅខាងក្នុងព្រះវិហារ។

យោងតាមលោក Khan យ៉ាងហោចណាស់មនុស្ស ២៦0 នាក់បាននៅខាងក្នុងវិហារអ៊ីស្លាមក្នុងអំឡុងពេលអធិស្ឋានពេលថ្ងៃត្រង់។ ការផ្ទុះដ៏ខ្លាំងនេះបានបណ្តាលឱ្យផ្នែកខ្លះនៃអគារ រួមទាំងជញ្ជាំងបាក់សង្កត់លើអ្នកគោរពបូជាដែលកំពុងបន់ស្រន់។

គួរកត់សម្គាល់ថា ព្រះវិហារខាងលើនេះ មានទីតាំងនៅខាងក្នុងបរិវេណបន្ទាយ ដែលរួមមានទីស្នាក់ការរបស់កងកម្លាំងនគរបាលខេត្ត និងមន្ទីរប្រឆាំងភេរវកម្ម។ វាក៏ជាផ្នែកមួយនៃ 'តំបន់ក្រហម' របស់ទីក្រុង ដែលការិយាល័យខេត្ត Khyber Pakhtunkhwa ជាច្រើនបានដាក់ទីតាំងនៅទីនោះ។

មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារនៅឡើយទេ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសការវាយប្រហារគ្រាប់បែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកក៏បានណែនាំដល់អាជ្ញាធរឲ្យធានានូវការថែទាំសុខភាពដ៏ល្អបំផុតសម្រាប់ជនរងគ្រោះ ហើយលោកបានប្តេជ្ញាចាត់វិធានការយ៉ាងខ្លាំងប្រឆាំងអ្នកដែលនៅពីក្រោយការវាយប្រហារ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia