នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
លោក ឌិត ទីណា ពង្រឹងការធ្វើអាជីវកម្មសត្វដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ
ថ្ងៃទី ៖ 31-01-2023, ដោយ​​ admin , 54 Views
               
ភ្នំពេញ : រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា នៅ​ថ្ងៃ​អង្គារ ទី៣១ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​បន្ត​ដឹកនាំ​កិច្ច​ប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ ដោយមានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា សេចក្ដីព្រាងអនុក្រឹត្យនេះ មាន៧ជំពូក និង២៧មាត្រា សំដៅកំណត់ការគ្រប់គ្រងសត្តឃាតដ្ឋាន សកម្មភាពអាជីវកម្មពិឃាតសត្វ ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ នៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺសត្វ ការពារសុខភាពសត្វ ធានាគុណភាពផលិតផល និងការពារសុខភាពសាធារណៈនៅកម្ពុជា៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia