ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន នឹងត្រូវបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃទី ៖ 30-01-2023, ដោយ​​ admin , 127 Views
                     
ភ្នំពេញ : សម្ដេច ស ខេង ជឿជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចូលជាធរមាន នឹងត្រូវបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមលើការធ្វើចរាចរណ៍នៅលើដងផ្លូវនាពេលបច្ចុប្បន្ន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំពឹងថា នៅពេលច្បាប់ចរាចរណ៍ថ្មី ចូលជាធរមាន នោះគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយ បន្ទាប់ពីច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង ដើម្បីឲ្យសាកសមជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។

សម្ដេចក្រឡាហោម បានអះអាងថា សេចក្ដីព្រាងច្បាប់នេះ បានឆ្លងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចហើយ នឹងបញ្ជូនបន្ដទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ និងដាក់ប្រើប្រាស់នាពេលឆាប់ៗនេះ។ សម្ដេច ស ខេង ថ្លែងថា បន្ទាប់ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យចប់សព្វគ្រប់ហើយនោះ សម្ដេចនឹងធ្វើលិខិតស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ដ្រី។

សម្ដេចបង្ហាញការចង់បានឲ្យច្បាប់នេះ ចូលជាធរមានឆាប់ៗនៅពេលខាងមុខ។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីនេះ  មាន១២ជំពូក ៩០មាត្រា បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឲ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com